You are currently viewing វរសេនីយ៍ឯក សៀ ថុន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

វរសេនីយ៍ឯក សៀ ថុន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

ឧត្តរមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សៀ ថុន នាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដល់យោធិននៃកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខផងដែរ។