ព្រៃវែង៖ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង០៩ និង ៥០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីចែកចាយឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ន វិមាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ព្រមទាំងបានចាប់យកវត្ថុតាងមានម្សៅក្រាមពណ៌សចំនួន ១៤ កញ្ចប់, ទូរសព្ទ័ដៃ០១គ្រឿង, ដាវកែច្នៃចំនួន០៣ដើម, ថង់ខ្ចប់ថ្នាំញៀនមួយចំនួន, ដែកកេះ០៦ និងឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។