You are currently viewing ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរ

ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរ

ភ្នំពេញ៖ ដោយទទួលការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរ ដល់ការិយាល័យ អង្គភាព នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ បានជំរុញដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានបន្តខិតខំប្រឹងប្រែងធ្វើការងារគោរពបទបញ្ជាគោរពវិន័យ ច្បាប់លក្ខន្តិកៈផ្សេងៗ។