You are currently viewing ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កុដិ និងសមិទ្ធផលនានាក្នុងវត្តសមណារាម

ឯកឧត្តម សៅ សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កុដិ និងសមិទ្ធផលនានាក្នុងវត្តសមណារាម

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តសមណារាម ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀ ងនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ របង សាប បេតុង និងសមិទ្ធផលនានា ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាជីយាយជី ក្រុមយុវជន ក្រុមនារីបាល់ទាត់ កងកម្លាំង ប្រជាការពារ សិស្សានុសិស្ស នៅឃុំកំពង់ត្រាចផងដែរ។

មានមតិក្នុងពិធីសម្ពោធនេះ ឯកឧត្តម សៅ សុខា បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ចូលរួម ការពារសន្តិភាព ការពារអភិវឌ្ឍ កុំជឿ កុំធ្វើ កុំស្តាប់តាមការញុះញង់មជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព ព្រមទាំងចូលរួម គាំទ្រគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវដាំដំណាំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅ និងសូមពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចបានទាន់ពេលវេលា និងសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។