កំពង់ស្ពឺៈ ក្រៅពីការងារហ្វឹកហ្វឺនទៅលើកម្លាំងកងរាជអាវុធហត្ថដើម្បីពង្រឹង និងពង្រីកសមត្ថភាពក្នុងពេលប្រតិបត្តិការ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏តែងតែយកចិត្តទុកដាក់ទៅលើបញ្ហាជីវភាព និងការងារផ្គត់ផ្គង់ និងដោយមានការណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល ឯកឧត្តម តែងតែដាស់តឿន ក្រើនរំលឹក ដល់គ្រប់មេបញ្ជាការតាមបណ្តាមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ លើបញ្ហាជីវភាព និងការងារផ្គត់ផ្គង់ ជូនបងប្អូនកងរាជអាវុធហត្ថ ដែលស្ថិតនៅក្រោមឱវាតរបស់ខ្លួន ជាក់ស្តែងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានទិញកូនត្រីអន្តែងយកមកចិញ្ចឹមក្នុងស្រះអង្គភាពចំនួន ២៥០០ ក្បាល ស្មើនឹងទឹកប្រាក់ ៣ លានរៀល ដើម្បីធានាអោយបានលើការងារផ្គត់ផ្គង់។
(អត្ថបទៈ ម៉ាន់ ដាវីត)