ក្រចេះ៖ ព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោក វរសេនីយ៍ឯក គឹម ហ៊ល មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ដល់យោធិននៃកងរាជអាវុធហត្ថខេត្តក្រចេះ ពិធីនេះមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ នាយការិយាល័យ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត។