ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក វរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉ននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថប្រចាំឆមាសទី ១ ឆ្នាំ ២០២៣។