ឧត្តរមានជ័យៈ ដោយមានការតាំងចិត្តប្តេជ្ញា រឹតបន្តឹងលើកិច្ចការងារបង្ក្រាបរាល់ល្បែងស៊ីសងដែលកើតមានឡើង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់មួយលើក នៅវេលាម៉ោង១៥ និង១៥នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់បានជនសង្ស័យចំនួនម្នាក់ ដែលមានឈ្មោះ គឹម ផល ឡៃ ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នេះបើតាមការអោយដឹងពី ភ្នាក់ងារ GRK News ប្រចាំខេត្តឧត្តរមានជ័យ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកបានវត្ថុតាងបានមួយចំនួនរួមមាន ៖
០១. លុយខ្មែរ ចំនួន១៨៤០០រៀល
០២. ម៉ាស៊ីនគិតលេខ ចំនួន០១គ្រឿង
០៣. សៀវភៅកត់កន្ទុយលេខ ចំនួន០១ក្បាល
០៤. ទូរស័ព្ទដៃ ចំនួន០១គ្រឿង
០៥. បុិចចំនួន០១ដេីម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)