You are currently viewing ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ អញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិននៃកងរាជអាវុធហត្ថ

កំពត៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានរៀបចំធ្វើពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់យោធិននៃកងរាជអាវុធហត្ថ និងបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខផងដែរ។