You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើមគ្គុទ្ទេសក៍ដល់យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើមគ្គុទ្ទេសក៍ដល់យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ស្ថិតនីឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញមកទស្សកិច្ចនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦។ ក្នុងនោះផងដែរយុវជន យុវនារី សិស្សានុសិស្សបានយកចិត្តទុកដាក់ស្តាប់ កត់ត្រាអំពីប្រវត្តិសង្ខេបរបស់សម្ដេចតេជោ ហ៊ុន សែន យកជីវិតធ្វើដើមទុន កសាងកម្លាំងប្រដាប់អាវុធផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន កសាងប្រទេសជាតិមានសុខសន្ដិភាព ឯកភាពជាតិ និងការអភិវឌ្ឍគ្រប់វិស័យ។