You are currently viewing អាវុធហត្ថគ្រប់រូប ហាមដាច់ខាត ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

អាវុធហត្ថគ្រប់រូប ហាមដាច់ខាត ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

កំពង់ធំៈ ដោយគោរពតាមបទបញ្ជា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ហាមដាច់ខាតរាល់អាវុធហត្ថរូបណាដែលពាក់ព័ន្ធជាមួយសារធាតុញៀន ជាក់ស្តែង នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន
កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រមូលកម្លាំងទាំងអស់ គឺចាប់ពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទី នាយការិយាលយ័ មេបញ្ជាការក្រុង ស្រុក បញ្ជាការកងអនុសេនាធំចលត័ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថទាំងអស់ចំនុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ដេីម្បីធ្វេីតេស្តពិនិត្យទឹកនោមរកសារធាតុញៀន។
ការធ្វេីបែបនេះ គឺជាការបញ្ជាក់ពីភាពស្អាតស្អំ ក្នុងនាមយេីងជាមន្ត្រីអនុវត្តន័ច្បាប់ ចំពោះបុគ្គលណាដែលពិនិត្យឃេីញថាមានផ្ទុកសារធាតុញៀនគឺបុគ្គលនោះនិងត្រូវចាត់ការតាមផ្លូវច្បាប់និងកាត់ឈ្មោះចេញពីបញ្ជីអាវុធហត្ថ។


(អត្ថបទៈ កំពង់ធំ)