You are currently viewing វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣

វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្ម និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយ-នាយរងអាវុធហត្ថការិយាល័យ នីតិកម្ម  និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ-នាយរងការិយាល័យអធិការកិច្ចកងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាទាំងពីរផងដែរ។