ក្រោមដឹកនាំរបស់ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានចូលរួមចំណែកអនុវត្តបទបញ្ជាក្នុងការបង្ការ ទាប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំមសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថតាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថខេត្តព្រះវិហារមានភាពរឹងមាំ ហើយរ៉ាប់រ៉ងបានយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាង និងអភិវឌ្ឍន៍ ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ។
ជាក់ស្តែងអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មីដែលបានបើកដំណើរការសាងសង់នាពេលកន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កកទាល់នឹងពេលនេះបានសម្រេចប្រមាណជិត ៤០% ហើយ!