កោះកុង៖ វេលាម៉ោង១៤:៤៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងស្នាក់ការសន្តិសុខ៤៨១ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល ខេត្តកោះកុងបានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឈូក ឃុំជីខលើ និងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាង ពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងអនុវត្តតាមនីតិវិធី។