កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ឯក និល ប៊ុនធឿន មេបញ្ជាការងទទួលជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះបង្រ្កាបបទល្មើស ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធី។

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀន
- Post author:Sery Vutha
- Post published:June 27, 2023
- Post category:បញ្ជាដឹកនាំ / ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានប្រារព្ធពីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី

វរសេនីយ៍ឯក សុខ ម៉េងឡុង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៨០០,០០០រៀល រយៈពេល ៧ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារថ្វាយព្រះពរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារសហការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
