You are currently viewing ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១

ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បានប្រារព្ធពិធីប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១ លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយករង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។