កំពត៖ នៅវេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសណ្តាប់ធ្នាប់ព្រំដែន រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត-កម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង-វៀតណាម ឆ្នាំ២០២២ និងឆមាសទី១ ឆ្នាំ២០២៣។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងភាគីវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ វ៉ាន់ស៊ឺ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង នៃក្រសួងការពារជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកសេនាធិការរង លោកប្រធានមន្ទីរនាយការិយាល័យ លេខាធិការដ្ឋាន មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ ។