ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង ប្រធានផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបរបាយការណ៍ វាយតម្លៃរយៈពេល៣០ឆ្នាំ និងពង្រឹងកិច្ចការងារផែននគរបាលយុត្តិធម៌ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ ប្រធានអង្គភាពសន្តិសុខ អង្គភាពនគរបាលយុត្តិធម៌ និងក្រុមជំនួយការជាច្រើនទៀតផងដែរ។