You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីឆបោកប្រាក់ ចំនួន១៤០០០ ដុល្លា ( មួយមឺុនបួនពាន់ដុល្លា )

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីឆបោកប្រាក់ ចំនួន១៤០០០ ដុល្លា ( មួយមឺុនបួនពាន់ដុល្លា )

បាត់ដំបងៈ ជនសង្ស័យម្នាក់ ឈ្មោះ យូ ឈឿម ហៅ ឈឿម ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ លក់ដូរ រស់នៅផ្ទះជួល ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណី ឆបោកប្រាក់ចំនួន ១៤០០០ដុល្លា។

លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារ GRK News អោយដឹងថា
រហូតមកដល់ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ជនសង្ស័យ កំពុងស្ថិតនៅក្រោមការសួរនាំនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅឡើយ។

លោក ឧត្តមសេនីយ៍ត្រី បានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងនៅវេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ផ្ទះជួល ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ ទ្រី សុីអន ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ០៥ ឃុំរកាខ្នោ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដែលបានចោទប្រកាន់ទៅលើជនសង្ស័យខាងលើថាបាន យកលុយភាគហ៊ុនចំនួន ១៤០០០ ដុល្លា ( មួយមឺុនបួនពាន់ដុល្លា ) ថ្លៃលក់ទិញឡានរបស់ជនរងគ្រោះ ទៅស៊ីចាយអស់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងសាកសួរបន្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

(អត្ថបទ ម៉ាន់ ដាវីត)