You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកថវិកាមូលនិធិហាមគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៣៤លានរៀល ប្រគល់ជូនគ្រួសារសព

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកថវិកាមូលនិធិហាមគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៣៤លានរៀល ប្រគល់ជូនគ្រួសារសព

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថៃ្ងអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បានដឹកនាំនាយករង និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ថវិកាមូលនិធិហាមគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៤,២៥៥,០០០(សាមសិបបួនលានពីររយហាសិបប្រាំពាន់រៀលគត់) ជូនគ្រួសារសពនាយឯក មិត្ត ហុងដា សិក្ខាកាមជំនាន់ទី៤៦ សិ្ថតនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេតបន្ទាយមានជ័យ។