ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញកសាងកម្លាំង អញ្ជើញជាអធិបតីក្នុងពីធីបំពាក់ឋានន្តរសកិ្តជូនយោធិននៃកងរាជអាវុធហត្ថ ចំនួន១២០នាក់ដែរបានបញ្ចប់ការសិក្សានៅប្រទេសវៀតណាម។
ពិធីនេះមានការចូលរួមពីស្នងការ ស្នងការរង នាយរងខុទ្ទកាល័យ នាយ នាយរងការិយាល័យ នាយផ្នែក ប្រធាន អនុប្រធានអង្គភាព និងនាយទាហាននៃកងរាជអាវុធហត្ថជាច្រើនទៀតផងដែរ។