ក្រចេះៈ ដោយក្តីអាណិត និងទឹកចិត្តសណ្តោសប្រណី នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ លោកអនុសេនីយ៌ឯក អឹុម ចិត្រា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី បាននាំយកអំណោយរបស់ លោក ឧត្តមសេនីយ៌ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ
ទៅជូនដល់គ្រួសារសព ឈ្មោះ វ៉ាន់ ចន្នី ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ នៅចំណុចដីសម្បទាន ក្នុងភូមិ កសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលអំណោយទាំងនោះរួមមាន ថវិកាចំនួន២០០ដុល្លារ និង៤០មឺុនរៀល ព្រមទាំងអង្ករចំនួន០២ការ៉ុង ។
(អត្ថបទៈ ម៉ាន់ ដាវីត)