សៀមរាប៖ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានប្រារព្ធពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនៈភាពការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារ ខែឆមាស២ ឆ្នាំ២០២៣, ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីសម្ពោធសាលាធម្មសភានៅវត្តប្រាសាទរង្សី ស្រុកជីក្រែង និងផែនការការពារសន្តិសុខសុវត្ថិភាព និងសង្គ្រោះបន្ទាន់ពិធីបើកបិទដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប។