ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) លោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានដឹកនាំប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមលោកឧត្តមសេនីយ៍នាយករង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។