ស្ទឹងត្រែង៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រារព្ធប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។