You are currently viewing ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីញ្ជុះបឋមសីលាសាងសង់ព្រះវិហារ វត្តគគីរ

ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីញ្ជុះបឋមសីលាសាងសង់ព្រះវិហារ វត្តគគីរ

ស្វាយរៀង៖ នៅវត្តគគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីញ្ជុះបឋមសីលាសាងសង់ព្រះវិហារ វត្តគគីរ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាជីយាយជី ក្រុមយុវជន កងកម្លាំងទាំងបីប្រភេទ ប្រជាការពារ និងសិស្សានុសិស្សផងដែរ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងក្រុមការងារចុះមូលដ្ឋានស្រុក ឃុំជាច្រើនរូបផងដែរ។ មានមតិក្នុងពិធីសម្ពោធនេះ ឯកឧត្តម សៅ សុខា បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ចូលរួមការពារសន្តិភាព ការពារអភិវឌ្ឍ កុំជឿ កុំធ្វើតាម កុំស្តាប់តាមការញុះញង់បំបែកបំបាក់ពីមជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព ព្រមទាំងចូលរួមគាំទ្រគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ខិតខំបង្កបង្កើនផល ធ្វើស្រែ ដាំដំណាំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅ និងសូមពិនិត្យនូវរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ចទាន់ពេលវេលា និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។