ប៉ៃលិន៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ២,០៣០,០០០ រៀល (ពីរលានបីម៉ឺនរៀល) អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ជូនភរិយាលោកអនុសេនីយ៍ឯក សេង សុខន អនុប្រធានមន្ទីរប្រតិបតិ្តការ និងហ្វឹកហ្វឺន ដល់គេហដ្ឋានស្ថិតនៅភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយភរិយារបស់គាត់មានជំងឺ ខូចក្រលៀន និងខូចតម្រងនោមធ្ងន់ធ្ងរ ហើយត្រូវប្ដូរឈាម ក្នុងមួយសប្ដាហ៍២ដង ចំពោះថវិកាខាងលើនេះ គឺមានការចូលរួមពីសំណាក់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ដើម្បីយកទៅជួយសម្រាលទុកលំបាក។