កំពង់ឆ្នាំង ៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពចូលរួមនាយទាហាន នាយទាហានរង ដែលជាសិក្ខាកាមចំនួន៤៦នាក់។
វគ្គបំប៉ននេះមានរយៈពេល ២៥ថ្ងៃ (ចាប់ពីថ្ងៃទី ៥ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣) ។
ឆ្លៀតក្នុងឱកាសនៃពិធីបិទវគ្គនេះដែរ បានធ្វើការផ្សព្វផ្សាបន្ថែមនូវផែនការការពារការបោះឆ្នោត និងការពារពិធីដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដើម្បីជ្រួតជ្រាប និងយកទៅអនុវត្តផងដែរ។