You are currently viewing លោកវរសេនីយ៍ត្រី មៀច ប៊ុនថា ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់

លោកវរសេនីយ៍ត្រី មៀច ប៊ុនថា ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់

កែប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែបព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី មៀច ប៊ុនថា នាយសេនាធិការកងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ ក្នុងកម្មវិធីឃោសនារបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ ២០២៣ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣) សមាសភាពចូល នាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំចល័តផដែរ។