ប៉ៃលិន៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ទោ យឹម យ៉េន នាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រជុំជួរត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។