You are currently viewing វរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

វរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត

រនតគិរី៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញផ្សព្វផ្សាយផែនការ ការពារសន្តិសុខ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ស្រុកទាំង៩ នាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ផងដែរ។