ព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ប៊ុន ឃី នាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ ត្រៀមអន្តរាគមន៍ និងសង្គ្រោះបន្ទាន់ ក្នុងកម្មវិធីឃោសនារបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ឆ្នាំ២០២៣, ផ្សព្វផ្សាយប្រតិទិនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣, ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ កម្លាំងត្រៀមអន្តរាគមន៍ និងសង្គ្រោះបន្ទាន់ ក្នុងពិធីរុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ នៅខេត្តកំពង់ឆ្នាំង នាពេលខាងមុខ សមាសភាពចូលរួមមាននាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុកទាំង៩ មេបញ្ជាការកងអនុសេនាធំចល័ត។