កណ្តាល ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ ខេត្តកណ្តាល បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល បានចុះដល់ទីកន្លែងជាក់ស្តែងនឹងឃាត់ខ្លួនជនសង្ស័យ០២នាក់ ភេទស្រី និងចាប់យកវត្ថុតាងថ្នាំញៀនចំនួន ៥៥កញ្ចប់, ជញ្ជីង ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។