You are currently viewing មន្ត្រីអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគីរី នាំយកសម្ភារៈសិក្សា នឹងគ្រឿងឧបភោគជូនដល់កុមារី ព្រើន ផាន់ណា អាយុ១២ឆ្នាំ រៀនថ្នាក់ទី០៣

មន្ត្រីអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគីរី នាំយកសម្ភារៈសិក្សា នឹងគ្រឿងឧបភោគជូនដល់កុមារី ព្រើន ផាន់ណា អាយុ១២ឆ្នាំ រៀនថ្នាក់ទី០៣

មណ្ឌលគិរី៖ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ដខេត្តមណ្ឌលគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្តស្រុកកែវសីមា បានយកសម្ភារៈសិក្សា នឹងគ្រឿងឧបភោគជូនដល់កុមារី ព្រើន ផាន់ណា អាយុ១២ឆ្នាំ រៀនថ្នាក់ទី០៣ នៅសាលាបឋមសិក្សាអូរណា រស់នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សម្ភារៈប្រគល់ជូនរួមមានអង្ករ ៥០គីឡូក្រាម, សំលៀកបំពាក់ ០២កំផ្លេរ, ស្បែកជើង ០៣គូរ, កាតាបរៀន ០១, ទឹកវីតាល់ ០១កេស, ទឹកត្រី ០១យួរ, ត្រីខ ០១ឡូត៍, អំបិល ០៤គីឡូក្រាម, ទឹកស៊ីអ៊ីវ ០១យួរ, ស្ករស ០២គីឡូក្រាម, ប៊ីចេង ០១គីឡូក្រាម, មី ០១កេស, ប្រេងឆា ០១ដប, នំ ០១កញ្ចប់ធំ, ថវិកា ២០ម៉ឺនរៀល សរុបថវិកាទាំងអស់ចំនួន៨៤ម៉ឺនរៀល។