ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញកសាងកម្លាំង នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យ-វាយតម្លៃ ស្នើសរសើរដល់កងឯកភាពដែលមានស្នាដែររយៈពេល៣០ឆ្នាំ ក្នុងឱកាសប្រារព្ធខួបលើកទី៣០ឆ្នាំ ទិវាបង្កើតកហរាជអាវុធហត្ថ។
កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោក លោកស្រីមេបញ្ជាការរង ស្នងការ ស្នងការង នាយ នាយរងការិយាល័យ នាយផ្នែកព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការការពាក់ព័ន្ធ។