ព្រះសីហនុៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៧ និង២០នាទី ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរ០២ ស្ថិតក្នុងភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. វ៉ាត់ នៀង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកសំណង់ មានទីលំនៅ ក្រុម១២
ភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
០២. ឡេ ធីហ៊ាន់ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកហាង
ខារ៉ាអូខេ មានស្រុកកំណើត ភូមិថ្មី ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
០៣. ភួង គឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរម៉ៅការសំណាង់ មានទីលំនៅ ឃុំព្រែឃ្មុំ ស្រុកកំពត ខេត្តកំពត។
ភ្នាក់ងារបានបន្តអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺជាករណីស្តែង ដែលពួកគេកំពុងចរាចរណ៍នូវសារធាតុញៀន។
ភ្នាក់ងារ បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់ ដែលមានទម្ងន់ស្មើ ១៤.២១ ក្រាម
០២. ម៉ូតូ ចំនួន០២គ្រឿង
០៣. ទូរស័ព្ទ ចំនួន០២គ្រឿង
០៤. លុយខ្មែរចំនួន១០ម៉ឺនរៀល
០៥. លុយដុល្លា ចំនួន៥ដុល្លា។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)