តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ដោយមានសមាសភាពចូលរួមលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យដែលពាក់ព័ន្ធ ។