កំពង់ឆ្នាំងៈ យោងតាមការណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាេមបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់កម្លាំងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ទៅលើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាក់ស្តែង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចំនួន១២០នាក់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលជួបការលំបាក ចំនួន០២ហិចតា ស្ថិតនៅក្នុងភូមិ គ្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
(អត្ថបទ ម៉ាន់ ដាវីត)