You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១

កណ្តាល៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងលើកទឹសដៅឆមាសទី២ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងពិធីផ្សេងៗនាពេលខាងមុខ និងផ្សព្វផ្សាយ ណែនាំការងារមួយចំនួនទៀតរបស់អង្គភាព។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថក្រុង/ស្រុកទាំង ១១ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ។ ក្នុងពិធីនោះក៏មានការរៀបចំធ្វើពិធីប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលមានស្នាដៃផងដែរ។