ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី លីវ ណារ៉ា នាយករង វិទ្យាស្ថាន ដោយមានការចូលរួមពីលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន នាយក្រុមយោធាចារ្យ នាយការិយាល័យ និងបុគ្គលិកដែលមានការពាក់ព័ន្ធ ។