ឧត្តរមានជ័យ : នៅវេលាម៉ោង ១៤ និង០០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីបិទវគ្គបំប៉នការងារជំនាញកងរាជអាវុធហត្ថ ដល់នាយ នាយរង ប្រចាំឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក វរសេនីយ៏ឯក ចាន់ យូសាន់ មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក សរុបចំនួន ៥៤នាក់ ។
ក្នុងឱកាសនោះដែរលោកមេបញ្ជាររងក៏បានផ្តល់អនុសាសន៍ ដល់សិក្ខាកាមទាំងអស់ ពេលត្រឡប់ទៅអង្គភាពវិញ ប្រែក្លាយការរៀនសូត្រនៅក្នុងសាលា ទៅជាការអនុវត្តន៍ជាក់ស្តែង ទទួលបានជោកជ័យលើភារកិច្ចរបស់ខ្លួន ។
(អត្ថបទ ម៉ាង សាម៉ន)