ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំប្រតិភូកងរាជអាវុធលើផ្ទៃប្រទេស អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ទោ ផាន់ សុខន នាយរងសេនាធិការ កងទ័ពជើងគោកដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ៥០នាទីក្នុងជន្មាយុ៦៦ឆ្នាំដោយជំងឺគ្រុនចាញ់សើរើ។
សពតម្កល់ធ្វើបុណ្យទក្ខិនានុប្បទាននៅគេហដ្ឋានសពផ្ទះលេខ១៩Eo ផ្លូវថ្មី មណ្ឌលទី១០ បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។