ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ហុង វិណុល និង លោកឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំត្រួតពិនិត្យរបាយការណ៍ការងាររយៈពេល៣០ឆ្នាំ គិតមកដល់ឆមាសទី១ ឆ្នាំ២០២៣ លើការងារ ស្រាវជ្រាវព័ត៌មានសន្តិសុខ និងការងារស្រាវជ្រាវបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។
អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យរបាយការណ៍នេះមាន ឧត្តមសេនីយ៍ នាយសេនាធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការរង វរសេនីយ៍ នាយ នាយរង ការិយាល័យ និងជំនាញពាក់ព័ន្ធ។