You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំប្រជុំផ្សព្វផ្សាយ និងពិនិត្យវឌ្ឍនភាពការងារជំនាញកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ដឹកនាំប្រជុំផ្សព្វផ្សាយ និងពិនិត្យវឌ្ឍនភាពការងារជំនាញកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងារជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំផែនដើម្បីផ្សព្វផ្សាយ និងពិនិត្យវឌ្ឍនភាពការងារជំនាញ ដោយយមានសមាសភាពចូលរួមលោកឧត្តមសេនីយ៍ឯកមេបញ្ជាការរងទទួល ការងារគោលនយោបាយ, លោកឧត្តមសេនីយ៍ ស្នងការ-ស្នងការរង, លោកវរសេនីយ៍នាយការិយាល័យស្នងការដ្ឋានកសាងកម្លាំង និងស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ៕