You are currently viewing ឧត្តមសេនីយ៍ឯក សេង សុង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់អគារស្នាក់នៅមួយខ្នង ១២មx៣៣ម.០៤

ឧត្តមសេនីយ៍ឯក សេង សុង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់អគារស្នាក់នៅមួយខ្នង ១២មx៣៣ម.០៤

កំពង់ឆ្នាំង៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញភស្តុភារ សម្ភារបច្ចេកទេស និងវិស្វកម្មបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អគារស្នាក់នៅមួយខ្នង ១២មx៣៣ម.០៤ ជូនទៅស្នងការសម្ភារបច្ចេកទេស ដើម្បីថែរក្សា និងស្នាក់នៅដោយមានការចូលរួមពីលោកស្នងការរង លោកនាយករងមជ្ឍមណ្ឌល លោកនាយការិយាល័យវិស្វកម្ម នាយរងការិយាល័យហិរញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។