You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំកិច្ចប្រជុំផែនការការងារសម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំកិច្ចប្រជុំផែនការការងារសម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ

ភ្នំពេញ៖ រសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផែនការការងារសម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៣) ដែលនឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។

កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីលោកនាសេនាធិការ នាយសេនាធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការរងទាំង៧ ឧត្តមសេនីយ៍នាយករងសាលាទាំងពីរ នាយខុទ្ទកាល័យស្តីទី និងនាយការិយាល័យពាក់ព័ន្ធផងដែរ។