ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន។
វត្តមានចូលរួមមានលោកស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋានផងដែរ។