ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ នៅសាលាកងរាជអាវុធហត្ថកំបូល ឯកឧត្តម ឧត្តមសេនីយ៏ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានអញ្ជើញត្រួតពិនិត្យកម្លាំងហ្វឹកហាត់ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលមានសិក្ខាកាមជានាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាននៃកងរាជអាវុធហត្ថ ចូលរួមហ្វឹកហាត់ចំនួន៥១៨នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងពីបណ្តាកងអន្តរាគមន៏ចល័ត ចំណុះទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
(អត្ថបទៈ ខៀវ ដារ៉ា)