You are currently viewing ឧត្តមសេនីយ៍ឯក សេង សុង អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍ការងាររយៈពេល៣០ឆ្នាំ

ឧត្តមសេនីយ៍ឯក សេង សុង អញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍ការងាររយៈពេល៣០ឆ្នាំ

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារភស្តុភារ សម្ភារ បច្ចេកទេស និងវិស្វកម្ម បានដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍ការងាររយៈពេល៣០ឆ្នាំ គិតមកដល់ឆមាសទី១ ឆ្នាំ២០២៣ លើការងារភស្តុភារ សម្ភារបច្ចេកទេស និងវិស្វកម្ម។ អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យរបាយការណ៍នេះមានស្នងការ ស្នងការរង នាយ នាយរង ការិយាល័យ នាយផ្នែក អង្គភាពចំណុះស្នងការដ្ឋានភស្តុភារ និងស្នងការដ្ឋានសម្ភារបច្ចេកទេស។