You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល និង ឯកឧត្តម ស្រ៊ុន ដារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើកិច្ចអន្តរាគមន៍របស់ក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់រានទន្ទ្រានដីព្រៃ

ឧត្តមសេនីយ៍ឯក ហុង វិណុល និង ឯកឧត្តម ស្រ៊ុន ដារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើកិច្ចអន្តរាគមន៍របស់ក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់រានទន្ទ្រានដីព្រៃ

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង ប្រធានផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើកិច្ចអន្តរាគមន៍របស់ក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់រានទន្ទ្រានដីព្រៃ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ស្នងការ ស្នងការរង មេបញ្ជាការរងតាមបណ្តាខេត្តទទួលជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខពាក់ព័ន្ធ និងមន្រ្តីក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានផងដែរ។